ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អគ្គស្នងការរងជួបសំណេះសំណាល ជាមួយមន្រ្តីនគរបាលខណ្ឌជ្រោយចង្វា
Thu,04 January 2024 (Time 01:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 194នាក់)

ភ្នំពេញ៖ព្រឹកថ្ងៃទី៣ ខែមករាឆ្នាំ២០២៤លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីថ្នាក់ក្រោមនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ជួនណារិន្ទ បានណែនាំកម្លាំងពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ឱ្យមានប្រសិទ្ធភាព ដើម្បីនាំមកសុខសុវត្ថិភាពក្នុងមូលដ្ឋាន ប្រកបដោយភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកស្នងការបានណែនាំមន្រ្តីនៃអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វា ត្រូវធ្វើអំពើល្អ និងការផ្តល់សេវាសន្តិសុខ និងសេវាសាធារណៈជូនពលរដ្ឋឱ្យបានលឿនឆាប់រហ័ស។ក្នុងនោះត្រូវពង្រឹងកិច្ចការជំនាញឱ្យមានគុណភាព បម្រើលើការអនុវត្តភារកិច្ចជំនាញឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយនេះដែរលោកស្នងការ ក៏បានណែនាំឱ្យមន្រ្តីក្រោមឱវាទ ត្រូវអនុវត្ត-គោរពច្បាប់-វិន័យនគរបាលជាតិ និងវិជ្ជាជីវៈជំនាញ។ ពង្រឹងកត្តាសាមគ្គឺផ្ទៃក្នុងឱ្យបានល្អ មិនត្រូវទម្លាយព័ត៌មានផ្ទៃក្នុងអង្គភាពទៅខាងក្រៅឡើយ។ពេលជួបសំណេះសំណាល មានវត្តមានលោកស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលខណ្ឌ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ចំណុះអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និងមន្ត្រីជាច្រើនរូបទៀត៕