ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ហេតុដូចម្តេចបានជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមើលមិនឃើញ ទីតាំងល្បែងស៊ីសងJoker ?
Sat,06 January 2024 (Time 07:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 167នាក់)

ភ្នំពេញ៖ទីតាំងល្បែងស៊ីសង Joker មួយកន្លែងត្រូវបានអ្នកក្បែរខាងបានប្រាប់ថា បានបើកលេងរាល់ថ្ងៃ យ៉ាងគគ្រឹកគ្រេងដោយចាក់ភ្នាល់ ស៊ីងសងម្តងៗរាប់រយដុល្លារ។ជាមួយនោះគេដាក់ការសង្ស័យថា អាចមានអ្នកប្រើប្រាស់គ្រឿងញៀនទៀតផង ពីព្រោះក្នុងនោះមានទាំងក្មេងៗ និងមនុស្សចាស់ចេញចូល លេងមិនកោតខ្លាចសមត្ថកិច្ចឡើយ។

ប្រភពដដែលបានបន្តថា ទីតាំងល្បែងស៊ីសង Joker និងល្បែងផ្សេងទៀតនោះ ស្ថិតនៅតាមផ្លូវ៥១ ឬហៅផ្លូវវិថីប៉ាស្ទ័រ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។ប៉ុន្តែមហាជនមានចម្ងល់ថាហេតុអ្វីបានជា អាជ្ញាធរមានសមត្ថកិច្ចខណ្ឌដូនពេញ អស់លោកមើលមិនឃើញ?
ប្រភពបានឱ្យដឹងទៀតថា សមត្ថកិច្ចក្នុងខណ្ឌដូនពេញ ទាំងនគរបាលខណ្ឌ នគរបាលប៉ុស្តិ៍ និងកម្លាំងអាជ្ញាធរខណ្ឌ ប្រជាពលរដ្ឋសឹងអស់ទំនុកចិត្ត ព្រោះវង់ល្បែងយ៉ាងគគ្រឹកគគ្រេងក្នុងមូលដ្ឋានដោយគ្មានការបង្ក្រាប។ពលរដ្ឋសុំជូនដំណឹងដល់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់កម្លាំងចុះបង្ក្រាបផង៕