ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ទុកពេល៣ថ្ងៃ ឱ្យម្ចាស់ស្ថានីយ៍ប្រេង ក្នុងបុរីកៀនស្វាយផ្លាហ្សា បញ្ចប់អាជីវកម្ម
Sat,06 January 2024 (Time 07:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 178នាក់)

កណ្តាល៖អាជ្ញាធរស្រុកកៀនស្វាយ បានទុកពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ទី៨ ខែមករាឆ្នាំ២២៤ដើម្បីឱ្យម្ចាស់ស្ថានីយ៍ប្រេង ក្នុងបុរីកៀនស្វាយផ្លាហ្សា បញ្ចប់អាជីវកម្មរបស់ខ្លួន។
ប្រជាពលរដ្ឋរស់នៅក្នុងបូរីផ្លាហ្រ្សា ស្ថិតក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាង៣០គ្រួសារ មានការព្រួយបារម្ភចំពោះហានីភ័យ បង្កពីស្ថានីយ៍ប្រេងដែលកើតឡើងជាយថហេតុ។តាមលិខិតស្នើសុំជួយអន្តរាគមន៍ របស់ប្រជាពលរដ្ឋទៅថ្នាក់គ្រប់គ្រងបុរីនេះ ពីបញ្ហាស្ថានីយ៍លក់សាំងដែលមានផ្ទះលេខC១៧។ពលរដ្ឋមួយគ្រួសារនោះកំពុងតែប្រកបអាជីវកម្មលក់សាំង ដោយមិនមានបច្ចេកទេសត្រឹមត្រូវ តាមស្តង់ដារ ដែលអាចឱ្យមានគ្រោះអគិ្គភ័យពេលណាមួយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រស់នៅក្នុងបុរីជាច្រើនគ្រួសារ។
ពាក់ព័ន្ធផ្ទះលក់សាំងនេះ កំណត់ហេតុរបស់អាជ្ញាធរ ស្រុកកៀនស្វាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣ លោកកែវ សេង ប្រធានការិយាល័យសេដ្ឋកិច្ច និង
អភិវឌ្ឍន៍សហគមន៍ស្រុក បានឱ្យដឹងថា ករណីនេះចំពោះធុងលក់សាំងចល័តក្រសួងរ៉ែ និងថាមពល មិនអនុញ្ញាត ឱ្យលក់ទេ ក្រសួងបានបិទការលក់សាំងដែលប្រើធុងចល័ត ប្រើដបឬប៊ីដុង។

ជុំវិញបញ្ហានេះលោក លូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ បានឱ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី៥ ខែមករានេះថា “ក្នុងនាមអាជ្ញាស្រុកបានធ្វើលិខិតជូនដំណឹង ឱ្យម្ចាស់ស្ថានីយបិទម្តងជា២ដងរួចមកហើយ។ ថ្ងៃនេះខ្ញុំចេញសេចក្តីជូនដំណឹងម្តងទៀត ដោយដាក់ឱសានវាទ បិទត្រឹមថ្ងៃច័ន្ទទី៨ ខែមករាឆ្នាំ២០២៤ ។បើមិនបិទទេរដ្ឋបាលស្រុកកៀនស្វាយ នឹងអនុវត្តន៍វិធានការច្បាប់”៕