ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
នាយករដ្ឋមន្ត្រី៖ «សិស្សជាប់និទ្ទេសAទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរទៅបាន ដោយសារមានការចូលរួមពីតួអង្គសំខាន់ចំនួន៥»
Tue,09 January 2024 (Time 01:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 169នាក់)

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថាបេក្ខជនជាប់និទ្ទេស A ទាំង ១៦៩១នាក់ អាចទទួលបានលទ្ធផលល្អប្រសើរនេះទៅបាន គឺដោយសារមានការចូលរួមខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធពិសេសតួអង្គ០៥សំខាន់៖

១⁃ សិស្សានុសិស្សខ្លួនឯងផ្ទាល់
២⁃ ការយកចិត្តទុកដាក់បង្រៀន ពីលោកគ្រូ អ្នកគ្រូ
៣⁃ ការជួយជ្រោមជ្រែងពីមាតាបិតា-អាណាព្យាបាលរបស់សិស្សានុសិស្ស ទាំងអស់
៤⁃ ការយកចិត្តទុកដាក់របស់ ក្រសួងអប់រំ យុវជន និង កីឡា
៥⁃ ការចូលរួមរបស់មហាជន រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែង ផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្ស នៅមុនការប្រឡង ដើម្បីជួយក្មួយៗសិស្សានុសិស្ស ទទួលបានលទ្ធផលល្អក្នុងការសិក្សា និង ការប្រឡង ដោយជោគជ័យ រហូតទទួលបានជ័យលាភីនិទ្ទេស A នេះ។

សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងយ៉ាងដូច្នោះ ក្នុងពិធីសំណេះសំណាល ជាមួយ បេក្ខជនជាប់និទ្ទេស A ទាំង ១៦៩១ នាក់ និង បេក្ខជននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៨នាក់ ស្រី ១៤នាក់ នៅថ្ងៃទី អង្គារនេះ៕