ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានសម្តេចតេជោហ៊ុនសែន កោះយ៉
Tue,09 January 2024 (Time 01:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 173នាក់)

កោះកុង៖ព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានសម្តេចតេជោ ហ៊ុន សែនកោះយ៉ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ជាមួយនោះក៏បានជួបសំណេះសំណាលជាមួយ កម្មករនិយោជិកប្រមាណជាង១០.០០០នាក់។
ជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិកតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី។កម្មករនិយោជិកចំនួន១១.០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន៥។ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់១-រោងចក្របង្គុំខ្សែភ្លើង១-រោងចក្របរិក្ខារអេឡិចត្រូនិក១-រោងចក្រប៉ាក់លើសម្លៀកបំពាក់១ និងរោងចក្រដំឡើងរថយន្តនិងបង្គុំខ្សែភ្លើង១។
ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ឈ្មោះ“ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉”។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានិងភរិយា។ ស្ពាននេះមានប្រវែង១២០ម៉ែត្រទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់អស់១.៣៨៧.០០០ដុល្លារ៕