ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
បញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន
Tue,09 January 2024 (Time 01:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 181នាក់)

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថ កាលពីរសៀលថ្ងៃទីថ្ងៃទី៦ ខែមករាបានចុះបង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ហើយបានបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី៨ខែមករានេះ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង-គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៧កូនថង់-ម៉ូតូ៣គ្រឿង-ទូរសព្ទ៤គ្រឿង-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។

ជនសង្ស័យទាំង៥នាក់-ឈ្មោះ សួនិធិ-ឈ្មោះ ខានគឹមហេង ហៅ ម៉ាប់-ឈ្មោះ ជាលាភហេង ហៅ ខ្លែងស្រាក-ឈ្មោះ ខេង រ៉ាដូ ហៅពៅ និង-ឈ្មោះ សៀង សិរី ហៅជួង។ពួកគេមានអាយុពី១៧ដល់៣៥ឆ្នាំនៅសង្កាត់ព្រះពន្លា-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួននិងសាកសួររួច ជនសង្ស័យទាំង៥នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕