ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
បើកម៉ូតូបុករថយន្តឈប់ចតបណ្ដាលឲ្យរបួសធ្ងន់ នៅ ស្រុកប្រាសាទបាគង
Sat,25 May 2024 (Time 12:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីបានបើកម៉ូតូបុកនិងរថយន្តដែលកំពុងចតស្ងៀម។

ហេតុការណ៍បានកើតឡើងម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៦ចំណុចភូមិគោកត្នោត ឃុំ កណ្តែកស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូលេខ (៣០៦.៣០៧)។

គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូនិងរថយន្តឈប់
មានម៉ូតូ១គ្រឿង ម៉ាកហុងដា (០១៨)
ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប ១AB-២៨៧៩ បើកបរដោយ មិនស្គាល់អត្តសញ្ញាណ ភេទស្រី(របួសធ្ងន់) បើកបរមានទិសដៅពីកើតទៅលិច បុករថយន្តកុងទីន័រមួយគ្រឿងម៉ាកHYUNDAI ពណ៍ស ផ្លាកលេខ ភ្នំពេញ.៣B-៥៦១២ បើកបរដោយមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុរួច អ្នកបើកបររថយន្ត បានបើករត់មកទិសខាងលិចដល់ចំណុចខាងក្រោយសណ្ធាគារអង្គរអេរ៉ា បានទុករថយន្តចោលចំណែកអ្នកបើកបរចុះរត់គេចខ្លួនបាត់។

ចំណែកអ្នកបើកបរម៉ូតូ រថយន្តពេទ្យសឹង្ហរឹទ្ធិ រ៉េតដឹកយកទៅសង្រ្គោះ។ មូលហេតុរថយន្តឈប់ខ្វះការប្រុងប្រយ័ត្ន។ ចំណែករថយន្តនិងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងរងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕