ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
បង្ក្រាបក្មេងទំនើងចំនួន 3 នាក់ ដែលបង្កអុកឡុកនៅមុនក្រុងសៀមរាប
Sat,25 May 2024 (Time 12:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

ខេត្តសៀមរាប៖ក្មេងទំនើងចំនួនបីនាក់ដែលតែងអុកឡុកបង្កអសន្តិសុខនៅក្រុងសៀមរាបត្រូវបានប៉ូលីសក្រុងសៀមរាបបង្ក្រាបបាន។

ការបង្ក្រាបធ្វើឡើងបន្ទាប់ពីមានករណីធ្វើឱ្យខូចខាតដោយចេតនា មានស្ថា.ន.ទម្ងន់ទោ.ស(កា.ប់ម៉ូតូ) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៤:២០នាទី នៅចំណុចខាងជើងក្លឹបធីមផល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ម៉ូតូដែលរងការកាប់ ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប ១AF-៨២៣៦ របស់ជនរងគ្រោះ ឈ្មោះ វ..ណ្ណ សា..រិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប។

ជនសង្ស័យ៖
១-ឈ្មោះ ភន់ ចិត្រា ហៅចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)
២-ឈ្មោះ សឿន ប៊ុនធី ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៣-ឈ្មោះ ស៊ឹង ម៉េងលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកខ្លួន និងបក្ខពួក ពិតជាបានកាប់ម៉ូតូពិតប្រាកដមែន កន្លងមកពួកខ្លួនក៏បានធ្វើសកម្មភាព ចំនួន០២ លើកទៀត
-ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី មុខពេទ្យនាគទេព ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានធ្វើសកម្មភាពកាប់មនុស្សប្រុសម្នាក់។ -ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០០:០០នាទី ចំណុចមុខស្ថានីយ៍សាំង ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានធ្វើសកម្មភាពកាប់លើមនុស្សប្រុសម្នាក់ ត្រូវត្រង់ខ្នង និងមួកការពារ រួចជិះគេចខ្លួន។

ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងដកហូតរួមមាន៖
-ដាវកែច្នៃចំនួន០១ដើម -កាំបិតផ្លែរណាចំនួន០១ដើម។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕