ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នឹងពីរនាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍រចាចរណ៍បុកបន្តគ្នាកាលពីយប់មិញ។ហេតុការណ៍បានកើតឡើង វេលាម៉ោង២០ និង៣នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចមុខការ៉ាសាំង អឹងហ៊ុយ ភូមិត្រពាំងថ្នល់ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង លើផ្លវជាតិ៦ រវាងរថយន្តនិងរថយន្ត រួមនិងម៉ូតូ។លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបង្ហាញថា រថយន្តអ្នកដំណើររបស់ក្រុមហ៊នវរប៊ុនថាំ១គ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ.3D-8142 ពីលិចទៅកើតបុករថយន្ត១គ្រឿង ម៉ាកគាប្រោនធាពណ៌ស ពាក់ផ្លាកលេខសៀមរាប 2B-5980 បើកបរដោយឈ្មោះ ធី សាង ភេទប្រុស អាយុ24ឆ្នាំ នៅភូមិជាចធំ ឃុំចុងជាច ស្រុកកំបែរ ខេត្តត្បូងឃុំ បើកបរមានទីសដៅពីកើតទៅលិច មានអ្នករួមដំណើរ១នាក់ ឈ្មោះ ចាប សំប៉ាត់ ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិគោកថ្មី ឃុំដូនកែវស្រុកពូក ខេត្តសៀមរាប (របួសស្រាល)។លោកវរសេនីយ៍ឯក លឹម សម្បត្តិ បន្តថាក្រោយពេលកើតហេតុ រួច អ្នកបើកបររថយន្តដឹកក្រុមហ៊ុនវីរប៊ុនថាំ ចុះរត់គេចខ្លួនបាត់។ មូលហេតុរថយន្តដឹកអ្នកដំណើក្រុមវីរប៊ុនថាំ បើកបរឡើងជែងខ្វះការប្រុងប្រយ័ត្ន។អធិកានគរបាលស្រុកប្រាសាទបាគង បន្តថាពេលកំពុងកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេរី០១០ពណ៌ខ្មៅ ពាក់ផ្លាកសៀមរាប 1J-6143 បើកបរដោយឈ្មោះគ្រីង ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិច បុកនិងរថយន្តដឹកអ្នកដំណើរបស់ក្រុមហ៊ុនវីរប៊ុនថាំ ដែលបុកគ្នាជាមួយជាមួយរថយន្តម៉ាកគាប្រោធារួច ខូចបែមុខទៅទិសខាងកើត។មូលហេតុអ្នកបើកបរម៉ូតូបើកបរមានល្បឿលឿនខ្វះការប្រុងប្រយ័ត្ន។ ករណីនេះបណ្តាលអោយស្លាប់មនុស្ស ម្នាក់អ្នកបើករថយន្តគាប្រោនធា។របួសមនុស្ស២នាក់ ស្រាល១នាក់ ធ្ងន់១នាក់អ្នករួមដំណើររថយន្តប្រោនធា។គ្រោះថ្នាក់នេះម៉ូតូ ១គ្រឿងធ្ងន់ រថយន្ត២គ្រឿងធ្ងន់វត្ថុតាង ទាំង៣ត្រូវបានយកមករក្សាទុកនៅ អធិការដ្ធានស្រុកប្រាសាទបាគង កសាងសុំណុំរឿងតាមនិតិវីធី៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ