ខេត្តសៀមរាប៖អគ្គីភ័យបានឆាបឆេះផ្ទះបាយមួយកន្លែងដែលសរុបជាថវិកាអស់ប្រមាណជាង 7លានរៀល។ហេតុការបានកើតឡើង នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២ និង៣០នាទីយប់ ស្ថិតក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក។ ម្ចាស់ផ្ទះ ឈ្មោះ ក្រាក់ គឿម (ស្រ្តីមេម៉ាយ) អាយុ៤១ឆ្នាំ មុខរបរ កសិករ។ហេតុការណ៍អគ្គីភ័យនេះ បណ្តាលឲ្យខូចខាត: ផ្ទះបាយទំហំ៣មx៥ម កម្ពស់១មពីដី ប្រក់និងជញ្ជាំងស្លឹក បានឆេះទាំងស្រុង និងស្រូវ៥តោន រួមទាំងសម្លៀកបំពាក់ និងរបស់របរផ្ទះបាយមួយចំនួនទៀត ដែលសរុបជាប្រាក់ប្រហែល ៧.០០០.០០០៛(ប្រាំពីលានរៀល)។ មូលហេតុបណ្តាលមកពី រងើកភ្លើងផ្ទុះខ្ទាតទៅប៉ះជញ្ជាំងស្លឹក៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ