ភ្នំពេញ៖អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានអះអាងថា ចំពោះទូរស័ព្ទប្រើរួចដែលត្រូវបានរកឃើញថាជា ទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញ។អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា នៅថ្ងៃទី ៣១ ឧសភា បានចេញសេចក្តីបំភ្លឺ ស្ដីពីការរឹបអូសទំនិញ «ទូរស័ព្ទ»ថ្មី-ចាស់ ស្ថិតនៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋាន៥ ទីតាំង នឹងចាប់ឃាត់បានទំនិញល្មើសច្បាប់តយចម្រុះរួមមាន ទូរសព្ទ, ប្រេងម៉ាស៊ីន, និង គ្រឿងអគ្គិសនី មួយចំនួន។យោងតាមសេចក្តីបំភ្លឺ ពន្យល់ថា ទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីតយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថាមាន ទូរស័ព្ទស្មាតហ្វូនថ្មីចំនួន ៣៥៦ គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន ៩៥៥ គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារបញ្ជាក់ពីប្រភព ស្របច្បាប់។ បច្ចុប្បន្ន ទូរសព្ទទាំងនេះត្រូវបាននាំយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅ ទីតាំងឈរជើង របស់ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ