ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន
Sat,01 June 2024 (Time 05:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 145នាក់)

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប។

កិច្ចប្រជុំធ្វើឡើង នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ នៅរដ្ឋបាលសាលាខេត្តសៀមរាប ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក អភិបាលក្រុង លោក ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធនានាជាច្រើនរូបទៀត។

បើតាមអាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថា ផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប នេះគោលបំណង គឺធ្វើយ៉ាងណាឱ្យក្រុងសៀមរាប មានសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានល្អ ដើម្បីធានាឱ្យបាននូវនិរន្តរភាព វិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញនៅក្នុងតំបន់ និងសកលលោក ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន របស់ ប្រជាពលរដ្ឋ ស្របតាមគោលបំណងនៃ “ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥” “យុទ្ធនាកាសៀមរាបផ្ទះខ្ញុំ” និង “ផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាប”៕