ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
Sun,23 June 2024 (Time 09:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 119នាក់)

ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៤៨នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជងសហការជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន ដឹកនាំដោយ លោក វ.ទោ សុង គឹមសែ បានចុះបង្រ្កាបករណីសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយលើកនៅចំណុចលើផ្លូវលំក្រាលក្រួសក្រហមស្ថិតនៅ ភូមិក្តីឈ្នួល ឃុំត្រពាំងជង។
ឃាត់ខ្លួនបានជនសង្ស័យ០២នាក់
១.ឈ្មោះ ស៊ន សៀក ហៅអួង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង
២.ឈ្មោះ អេង សៅ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ ក្តីឈ្នួល ឃុំត្រពាំងជង។
ដកហូតវត្ថុតាងរួមមាន :
១.ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូចទម្ងន់០.០៦ ក្រាមថ្លឹងទាំងសំបក, ដែកកេះ០៣, ប្រដាប់ជក់មួយកំប្លេ, កូនថង់ប្រើរួច០៣, អំពូលសម្រាប់ជក់០២, កញ្ចប់បារី០១, កាបូបស្ពាយតូច០១.ទូរស័ព្ទ០១គ្រឿង និងម៉ូតូមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការតាមនីតីវិធី៕KD
👉 JOIN US: https://www.facebook.com/share/p/mQYcMk7YPr1KMLj7/?mibextid=xfxF2i