ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
មានប្រសិទ្ធភាព កម្លាំងអាវុធហត្ថស្រុកស្អាង ចាប់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន២០កញ្ចប់ តាមរយៈ App NoDrug ខេត្តកណ្ដាល ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈ App NoDrug កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ខេត្ត
Thu,27 June 2024 (Time 06:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 77នាក់)

មានប្រសិទ្ធភាព កម្លាំងអាវុធហត្ថស្រុកស្អាង ចាប់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន២០កញ្ចប់ តាមរយៈ App NoDrug

ខេត្តកណ្ដាល ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈ App NoDrug កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្ដាល បានចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

កម្លាំងអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ អូន ស៊ីវឃុន អាយុ៣៧ឆ្នាំ វត្ថុតាងចាប់យក រួមមាន
ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន១៩កញ្ចប់, សម្ភារប្រើប្រាស់មួយចំនួន, ទូរស័ព្ទចំនួន០១គ្រឿង និងទី២៖ឈ្មោះ ហេង សុខហៀង អាយុ២០ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់ធំ, ទូរស័ព្ទចំនួន១គ្រឿង ម៉ូតូចំនួន១គ្រឿង៕