ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត អមដំណើរ ឯកឧត្តម​រដ្ឋមន្ត្រី ឆាយ ឫទ្ធិ​សែន ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង ពិនិត្យ​វឌ្ឍនភាព​ស្ពាន​ចំនួន ៣​កន្លែង នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​
Sun,14 July 2024 (Time 04:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 218នាក់)

​ខេត្ត​ត្បូងឃ្មុំ​៖ នា​ថ្ងៃ​សៅរ៍​៨​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង បាន​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​ស្ពាន​ចំនួន ៣​កន្លែង នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​។ ស្ពាន​ទាំង ៣​កន្លែង​នោះ មាន​ដូចខាងក្រោម​៖
- ស្ពាន​ទី​១៖ ស្ពាន​អណ្តូងប្រេង មាន​ប្រវែង ៣៨,១២​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ នៅ​ភូមិ​បឹង​កណ្តាល ឃុំ​មៀន ស្រុក​អូ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ​។​
- ស្ពាន​ទី​២៖ ស្ពាន​ព្រែក​សណ្តាយ មាន​ប្រវែង ៣០​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ នៅ​ភូមិ​ដំណាក់​ព្រីង​កើត ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។​
- ស្ពាន​ទី​៣៖ ស្ពាន​អុង​កូ មាន​ប្រវែង ៧២,១៥​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ នៅក្នុង​ភូមិ​កំពង់​ឳ​ជ្រឹង ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​
​ស្ពាន​ទាំង ៣​កន្លែង​នេះ ចាប់ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ ដោយ​សម្រេចបាន ៩៧% ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​ក្នុង​បំណាច់​ខែមិថុនា ឆ្នាំ​២០២៤​នេះ ស្ថិត​ក្នុង​ក្រមខ័ណ្ឌ​គម្រោង​គ្រប់គ្រ​ង​គ្រោះមហន្តរាយ​នៅ​កម្ពុជា និង​អាស៊ី​អាគ្នេយ៍​ជំហាន​២ ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក ។​