ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត និងជាប្រធាន PWGខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤
Sun,14 July 2024 (Time 04:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 191នាក់)

ខេត្តត្បូងឃ្មុំ៖ ថ្ងៃអង្គារ៤កើត ខែអាសាឍ ឆ្នាំរោង ឆ ស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត និងជាប្រធាន PWGខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ដោយមាន ការអញ្ជើញចូលរួមពីសំណាក់ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងនាយកដ្ឋាន ផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រីជាអភិបាលរងក្រុង ស្រុកទាំង៧ មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំជាន់ទី២ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុបចំនួន ៣១នាក់ ស្រី ៧នាក់។

គោលបំណងក្នុងកិច្ចប្រជុំមានចំនួន ៤ ដូចខាងក្រោម៖
1 ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) និង បញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ខេត្ត
2 ផ្សព្វផ្សាយការសាងសង់ កែលម្អបង្គន់អនាម័យធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន និងផែនការ សុវត្ថិភាពទឹករួមទាំងការបន្ស៊ីទឹក និងការថែរក្សាទឹកទុកតាមខ្នងផ្ទះ
3 របាយការណ៍លទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ របស់ក្រុមការងារថ្នាក់ស្រុក (DWG) និងឃុំ (CWG)
4 កំណត់គោលដៅ និងយុទ្ធសាស្ត្រសម្រេចឱ្យបានស្ថានភាព ODF ខេត្តមុនដំណាច់ឆ្នាំ២០២៥។
សូមជម្រាបជូនបន្ថែមថាគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤នេះ ខេត្តត្បូងឃ្មុំ មានអត្រាគ្រប់ដណ្តប់អនាម័យចំនួន ៩៣.៣១%៕