ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ខេត្ត​ត្បូងឃ្មុំ បាន​អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព និង​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​បេតុង ១ ខ្សែ
Sun,14 July 2024 (Time 05:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 205នាក់)

ខេត្ត​ត្បូងឃ្មុំ​៖ នា​ថ្ងៃ​អាទិត្យ​២​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ លោក អាន ស៊ីណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព និង​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​បេតុង ចំនួន ១​ខ្សែ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។

​ខ្សែ​ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​បេតុង ដែលមាន ៣​កំណាត់ ប្រវែង​សរុប ៦,១០០​គីឡូម៉ែត្រ ទទឹង ៨​ម៉ែត្រ និង​មាន​សំណង់​សិល្ប​ការ្យ​មួយចំនួន ឆ្លងកាត់​ឃុំ​ទ្រា ទៅ​ឃុំ​ក្រូចឆ្មារ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខែ​មេសា ឆ្នាំ​២០២៤ មាន​រយៈពេល​សាងសង់​ចំនួន ១២​ខែ គិត​ដល់​ពេល​នេះ​សម្រេចបាន ៣០%​។ ផ្លូវ​នេះ​ស្ថាបនា​ដោយ​កងវិស្វកម្ម ក្រសួង​ការពារជាតិ ដោយ​ប្រើប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាល​៕