ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សង្កាត់ កំពង់​ប្រណាក​គឺ​ជា​សង្កាត់​គំរូ​មួយ​បាន​និង​កំពុង​មាន​ការ​អភិវឌ្ឍ​រីកចំរើន ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​ក្រោម​ស្នាដៃ​ដឹកនាំ​របស់​លោក ស៊ាន សុធី​រ័ត្ន ជា​ចៅសង្កាត់​
Tue,23 July 2024 (Time 05:19 PM)
ដោយ ៖ BNhotnews (ចំនួនអ្នកអាន: 181នាក់)

​ខេត្ត​ព្រះវិហារ ក្រោម​ស្នាដៃ​ដឹកនាំ​របស់​លោក ស៊ាន សុធី​រ័ត្ន ជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​កំពង់​ប្រណាក​ស្ថិតនៅ​ក្នុង​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ យើង​ពិនិត្យ​ឃើញថា កំពុងមាន​ការអភិវឌ្ឍ​រីកចំរើន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី គួរ​អោយ​កោតសរសើរ​។​

​លទ្ធផល​ជាក់ស្តែង លោក​ចៅសង្កាត់​បាន​រៀបចំ​កា​វិ​ការិយាល័យ​ធ្វើ​ការងារ​បាន​ល្អប្រសើ​រ មាន​សម្ភារៈប្រើប្រាស់​គ្រប់គ្រាន់ និង​បាន​បង្កើត​ច្រកចេញ​-​ចូល​តែ​មួយ មុនគេ គឺ​នៅ​ថ្ងៃទី​១ ខែ​១២ ឆ្នាំ​២០២៣(​យាន​ការ​)​បង្កើត​ច្រក​ចេញ​-​ចូល​តែ​មួយ​នេះ គឺ​ក្នុងចំណោម​ឃុំ​-​សង្កាត់​៥១ នៅ​ទូទាំង​ខេត្ត​។ ក្នុងនោះដែរ​ក៏​មាន​តារាង​សេវា​សម្រាប់​ប្រជាពលរដ្ឋ​ពិនិត្យ​មើល​ពី​តម្លៃ​សេវា​ផ្សេងៗ​ផងដែរ​។​

​លោក ស៊ាន សុធី​រ័ត្ន បាន​បន្តទៀតថា លោក​បាន​រៀបចំ​កែលំអ​ហេដ្ឋានរចនាសម្ព័ន្ធ ក្នុង​បរិវេណ​សាលា​សង្កាត់​ឲ្យ​កាន់តែ​មាន​ល្អប្រសើរ មាន​ដូចជា​បាន​ធ្វើ​ក្លោងទ្វារ​សាលាសង្កាត់​តាម​ស្តង់ដារ​ដ៏​ស្រស់ស្អាត និង​បាន​ចាក់​ផ្លូវ​បេតុង​ពី​ក្លោងទ្វារ​មកទល់នឹង​សាលាសង្កាត់ ដើម្បី​ងាយស្រួល​ដល់​ការធ្វើដំណើរ​ចេញ​-​ចូល​ចុះឡើង ។​

​ក្រៅពីនេះ លោក​ចៅសង្កាត់​ក៏​បាន​សាងសង់​កន្លែង​ប្រជុំ​១​ខ្នង​ផង​ដែរ សាងសង់​ពី​ដែក ជា​ជំនួយ​របស់​សប្បុរ​រស​ជន​ពីមុនមក​ទីតាំង​នេះ ជា​អគារ​ឈើ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខូចខាត​អស់​ទៅហើយ​។ ក្នុងនោះ​ដែរ​ក៏​បាន​សាងសង់​ឃ្លាំង​សម្រាប់​ដាក់​សម្ភារៈ​ឯកសា​រ​ផ្សេងៗ​ការកសាង​ឃ្លាំង​នេះ​ក៏​ជា​ជំនួយ​របស់​សប្បុរសជន​ផងដែរ​។​

​នៅក្នុង​អាណត្តិ​ដែល​លោក​ចៅសង្កាត់​កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ​សំរាប់​ឆ្នាំ​២០២៣ បាន​ធ្វើ​ផ្លូវ​បាន​១​ខ្សែ ប្រវែង​២៤៥​ម៉ែត្រ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​៧៧៧​ម៉ែត្រ​។ សំ​រាប់​ឆ្នាំ​២០២៤​វិញ សង្កាត់​មាន​គំរោង​ធ្វើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម ជួសជុល​ផ្លូវ និង​ធ្វើ​ផ្លូវ​បេតុង​។​ ​