ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
​ឃុំ​ទ្រា គឺ​ជា​ឃុំ​មួយ​ដែល​មាន​សន្ទុះ​យ៉ាងខ្លាំង​ក្នុង​ការអភិវឌ្ឍ​ទៅលើ​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​ប្រឡាយទឹក និង​អាង​ទំនប់ទឹក សំរាប់​បម្រើ​អោយ​វិស័យ​កសិកម្ម​នៅក្នុង​មូលដ្ឋាន​ក្នុងនោះ​ក៏​មាន​ការចូលរួម​ចំណែក​ពី​ស្ថាប័ន​ក្រសួង​នានា​ជួយ​កសាង​ផងដែរ​
Tue,23 July 2024 (Time 05:21 PM)
ដោយ ៖ BNhotnews (ចំនួនអ្នកអាន: 202នាក់)

ខេត្តតាកែវ ៖ បើ​តាម​លោក ស៊ឹម សុខុន មេឃុំ​ទ្រា​ក្នុង​ស្រុក​សំរោង​ខេត្តតាកែវ​បានអោយដឹងថា ក្នុង​ឃុំ​មាន​ប្រព័ន្ធ​ប្រឡាយទឹក មាន​អាង​ទំនប់​ទឹក​ត្នោត​ទេ សំរាប់​បំរើអោយ​វិស័យ​កសិកម្ម​នៅ​ក្នុង​មូលដ្ឋាន​,​ក្នុង​នោះ​ប្រព័ន្ធ​ប្រឡាយ​ទឹក​ដែល​បាន​ស្តារ​រួចរាល់​ហើយ​ក្នុង​ឆ្នាំ​២០២២-២០២៣ បាន​១​ខ្សែ​ប្រវែង​បណ្តោយ​១០​គីឡូម៉ែត្រ ទទឹង​១២​ម៉ែត្រ​ជា​គំរោង​ស្តារ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រជាជន​អាច​ធ្វើស្រែ​បាន​១​ឆ្នាំ​៣​ដង ក្នុង​ភូមិ​ទាំង​១១ ក្នុង​សង្កាត់​។​

​លោក​មេឃុំ​បាន​បន្ត​អោយដឹង​ទៀត​ដែរ​ថា ចំណែក​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ វិញ​ក៏​មាន​គំរោង​ជួយ​ស្តារ​ប្រឡាយទឹក​១​ខ្សែ​ផងដែរ ដែល​មាន​ប្រវែង​បណ្តោយ​១០​គីឡូម៉ែត្រ ទទឹង​១២​ម៉ែត្រ ជម្រៅ​ពី​៣-៤​ម៉ែត្រ គ្រោង​ស្តារ​នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ​។​

​ចំណែក​កងវិស្វកម្មរ​បស់​រាជដ្ឋាភិបាល​វិញ ក៏​បាន​ជួយ​ធ្វើ​ផ្លូវ​កៅស៊ូ​១​ខ្សែ ៥​គីឡូម៉ែត្រ និង​បាន​ជួយ​សាងសង់​ស្ពាន​ចំនួន​២​កន្លែង ស្ពាន​ទី​១ ប្រវែង​១២០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ពាន​ទី​២​ប្រវែង​៣០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ គំរោង​សាងសង់​នេះ​កាលពី​ឆ្នាំ​២០២៣ បាន​រួចរាល់​ជា​ស្ថាពរ​។​

​យើង​ក៏​បាន​ពិនិត្យ​ឃើញ​ផង​ដែរ​ពី​ការយកចិត្តទុកដាក់រ​បស់​លោក​មេឃុំ​បាន​ប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ​ធ្វើ​ផ្លូវ​បេតុង​បាន​១​ខ្សែ​ប្រវែង​៤៥០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ធ្វើ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​បាន​១​ខ្សែ ប្រវែង​១៣០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ គំរោង​ធ្វើ​នេះ​កាលពី​ឆ្នាំ​២០២៣​។ សំ​រាប់​ឆ្នាំ​២០២៤ ឃុំ​មាន​គម្រោង​ធ្វើ​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង ៧០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ដែល​នឹង​ចាប់​ដេញថ្លៃ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៤ ខាងមុខនេះ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការងារ​មនុស្សធម៌​វិញ​ចាប់ពី​ឆ្នាំ​២០២២ រហូតដល់​បច្ចុប្បន្ន​នេះ​ឃុំ​បាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​បាន​ចំនួន​៤៦១​គ្រួសារ ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​។ ឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ ក្នុង​ការសម្របសម្រួល​ដោះស្រាយ​នូវ​រាល់​ទំនាស់​ផ្សេងៗ មាន​ដូចជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​វិវាទ​ដីធ្លី​ជាដើម បាន​ជាច្រើន​ករណី​។ មាន​ករណី​ខ្លះ​ឃុំ​មិន​អាច​សម្របសម្រួល​បាន ឃុំ​បាន​បញ្ជូន​ទៅ​ថ្នាក់​ខាងលើ​ជួយ​ដោះស្រាយ​បន្ត ។​