ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
លោក គឹម ពន្លក មេឃុំ​រវៀង​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កសាង ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​សំរេចបាន​លទ្ធផល​ជា​ច្រើន​គួរ​អោយ​កោតសរសើរ​
Tue,23 July 2024 (Time 05:22 PM)
ដោយ ៖ BNhotnews (ចំនួនអ្នកអាន: 178នាក់)

​ខេត្តតាកែវ ៖ ក្រោម​ការដឹកនាំ​របស់​លោក គឹម ពន្លក មេឃុំ​រវៀង​ស្ថិត​នៅក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​សំរេចបាន​លទ្ធផល​ជា​ច្រើន​គួរ​អោយ​កោតសរសើរ​។​

​ជា​លទ្ធផល​ដោយ​សារ​មាន​ការទំនាក់ទំនង​ល្អ​របស់​លោក​មេឃុំ នៅ​ឆ្នាំ​២០២៣ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រសួង​អភិវឌ្ឍ​ជនបទ​បាន​រួម​សហកា​រ​ជាមួយ​ឃុំ​ុ​បាន​ធ្វើ​ផ្លូវ​កៅស៊ូ​១​ខ្សែ​ប្រវែង​៥​គីឡូម៉ែត្រ ទទឹង​៧​ម៉ែត្រ និង​បាន​ចាក់​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​១៥០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​។​

​លោក​មេឃុំ​បានឱ្យ​ដឹង​ផង​ដែរ​ថា​សំ​រាប់​ឆ្នាំ​២០២៤ វិញ ឃុំ​និង​ខិតខំ​អនុវត្ត​ធ្វើ​ផ្លូវ​បេតុង​បន្ត​ពី​ឆ្នាំ​២០២៣ គំរោង​ធ្វើ​ផ្លូវ​បេតុង​ប្រវែង​ប្រមាណ​ជា​៦២០​ម៉ែត្រ ហើយ​គំរោង​នេះ​នឹង​ចាប់​ដេញថ្លៃ​ក្នុងពេល ឆាប់ៗ​ខាងមុខនេះ ក្នុងនោះដែរ​គំរោង​ធ្វើ​ទ្វារ​ទឹក​១​កន្លែង ទទឹង​៦​ម៉ែត្រ នៅ​ភូមិ​កុក​តារៀ​។​

​ក្រៅពី​នេះ​ឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ​ក្នុង​ការកសាង​អគារ​ច្រកចេញ​-​ចូល​តែ​មួយ ដើម្បី​បំរើ​អោយ​ផលប្រយោជន៍ ប្រជាពលរដ្ឋ អគារ​នេះ​កសាង​ពី​បេតុង​ប្រក់​សង្ក័សី ដែល​មាន​ទំហំ​១០​ម X ៤​ម​។​

​ចំណែក​ការងារ​មនុស្សធម៌​វិញ ឃុំ​បាន​ផ្តល់​ប័ណ្ណ​សមធម៌ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​បាន​ចំនួន​៨៤១​នាក់​។​

​ពាក់ព័ន្ធ​ទៅនឹង​ការងារ​ដោះស្រាយ​ទំនាស់​ផ្សេងៗ​វិញ​ជា​រៀងរាល់ថ្ងៃ ឃុំ​តែងតែបាន​ដោះស្រាយ​
​ជូន​ប្រជាពលរដ្ឋ​បាន​ជាច្រើន​ករណី​សម្រេចបាន​ប្រមាណ​ជា​៩០%​។​ចំពោះ​រឿងរ៉ាវ​ខ្លះ​ឃុំ​សម្របសម្រួល​មិនបាន​ឃុំ​នឹង​បញ្ជូន​ទៅ​ថ្នាក់​ខាងលើ​ជួយ​ដោះស្រាយ​បន្ត​។​