លោក យី ហុល ចៅសង្កាត់ស្រយ៉ូវ ជាថ្នាក់ដឹកនាំមានទំនាក់ទំនងល្អក្នុងការស្វែងរកជំនួយដើម្បីកសាងមូលដ្ឋានធ្វើអោយមានការអភិវឌ្ឍរីកចំរើនទៅមុខជាលំដាប់
ខេត្តកំពង់ធំ ៖ ដោយមើលឃើញពីការខ្វះខាតក្នុងសង្កាត់និងការខិតខំប្រឹងប្រែងរបស់លោកយី ហុល ដែលមានទំនាក់ទំនងល្អផងនោះ នៅក្នុងខែ៦ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ បានជួយ កសាងសមិទ្ធផលជាច្រើននៅក្នុងសង្កាត់ស្រយ៉ូវ ដែលមានដូចខាងក្រោម៖
-បានជួយកសាងសាលារៀន១ខ្នងមាន៣បន្ទប់នៅភូមិរកា។ ជួយធ្វើផ្លូវបេតុង១ខ្សែ ឆ្លងកាត់ភូមិចំបក់,ភូមិកំរ៉ែង និងភូមិរកា ដែលមានប្រវែង៣៤០០ម៉ែត្រ ក្រៅពីនេះ ឯកឧត្តមបានជួយកូនឈើធ្នង់ចំនួន១៤០០ដើម សម្រាប់ដាំអមសងខាងផ្លូវបេតុង ។
-លោក យី ហុល ក្នុងនាមតំណាងអោយប្រជាពលរដ្ឋក្នុងសង្កាត់ស្រយ៉ូវទាំងមូលបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលជាច្រើនក្នុងសង្កាត់ស្រយ៉ូវ។
លោក យី ហុល ក្នុងនាមតំណាងអោយប្រជាពលរដ្ឋក្នុងសង្កាត់ស្រយ៉ូវទាំងមូល សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកជួយបីបាច់ថែរក្សា ឯកឧត្តម ងួន រតនៈ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។