ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
​លោក គង់ សំអឿន នាយក​វិទ្យាល័យ​រមាស​ហែក​បាន​យកចិត្តទុកដាក់​ក្នុង​ការរៀបចំ​កម្មវិធី​ស្តីពី​ការផ្សព្វផ្សាយ​វិធានការណ៍ បញ្ហា​ក្មេង​ទំនើ​ង បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​និង​បញ្ហា​គ្រឿងញៀន​ជា​ដើម នៅ​ទីតាំង​វិទ្យាល័យ​រមាសហែក​
Tue,23 July 2024 (Time 05:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 194នាក់)

ខេត្ត​ស្វាយរៀង ៖ កន្លងមកនេះ លោក គង់ សំអឿន នាយក​វិទ្យាល័យ​រមាសហែក​ស្ថិត​នៅក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​បាន​យកចិត្តទុកដាក់​ក្នុង​ការរៀបចំ​កម្មវិធី​ស្តីពី​ការផ្សព្វផ្សាយ​បញ្ហា​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ក្នុង​នោះ​ដែរ​មាន​បញ្ហា​ក្មេង​ទំនើ​ង​,​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​គ្រឿងញៀន​ជា​ដើម ក្រោម​អធិបតីភាព​លោក​ស៊ូ ម៉ុល​អភិបាលនៃ​គណៈ​អភិបាល​ស្រុក​រមាសហែ​ក ។​

​សមាសភាព​ចូលរួម​នៅក្នុង​កម្ម​វិធិ​នេះ​រួមមាន​លោក គល់ ជោ​តិ នាយក​រដ្ឋបាល​សាលា​ស្រុក​រមាស​ហែក​លោក​វរៈសេនីយ៍ឯក សំ សំ​កុល អធិការនគរបាល​ស្រុក​រមាស​ហែក លោក​វរៈសេនីយ៍ទោ ប៉ែន ខុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រមាស​ហែក ,​លោក​វរៈសេនីយ៍ទោ យក់ ភី មេបញ្ជាកា​រសិក​រង​ស្រុក​រមាស​ហែក ព្រមទាំង​លោក​នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​សរុប​មាន​ចំនួន​១៣៥០​នាក់ ស្រី​៦៧០​នាក់​។​

​ជា​កិច្ច​ចាប់ផ្តើម​នៃ​កម្មវិធី​លោក គង់ សំអឿន នាយក​វិទ្យាល័យ​រមាស​ហែក​បាន​អញ្ជើញ​ឡើង​ធ្វើរ​បាយណ៍​សង្ខេប ស្តីពី​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​កន្លង​មក ទាក់ទង​ទៅនឹង​វិស័យ​អប់រំ​របស់ វិទ្យាល័យ​រមាសហែក​។ បន្ទាប់មក​ទៀត​លោក​វរៈសេនីយ៍ឯក សំ សំ​កុល អធិការនគរបាល​ស្រុក​រមាស​ហែក​បាន​លើកឡើង​ពី​បញ្ហា​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ក្នុងនោះ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ហើយ​លោក​អធិការ​ក៏​បាន​សំណូមពរ​ដល់​អង្គពិធី​ទាំងមូល នាំ​គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​គ្រប់ៗ​គ្នា ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​អ្នកដទៃ​។​

​បន្ទាប់​ពី​លោកនាយក​វិទ្យាល័យ​រមាសហែក និង​លោក​អធិការនគរបាល​ស្រុក​រមាស​ហែក​បាន​ឡើង​មានមតិ​ជម្រាបជូន​ដល់​អង្គពិធី​ទាំងមូល​រួចមក លោក ស៊ូ ម៉ុល អភិបាល​នៃ​គណៈ​អភិបាលស្រុក​រមាស​ហែក​បាន​អញ្ជើញ​ឡើង​មាន​មតិ​បូក​សរុប​ស្តីពី​លទ្ធផល​នៃ​កម្មវិធី​ផ្សព្វផ្សាយ វិធានការណ៍ បញ្ហា​ក្មេង​ទំនើ​ង បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​គ្រឿងញៀន​ជា​ដើម​រួចមក ។ លោក​អភិបាល​ក៏​បាន​ណែនាំ​ដល់​អង្គពិធី​ទាំងមូល​ផងដែរ ក្រោយពី​បញ្ចប់​នៃ​កម្មវិធី​ផ្សព្វផ្សាយ​នេះ​ទៅ ត្រូវ​នាំគ្នា​ចូលរួម​អនុវត្ត​អោយបាន​សម្រេច​ជោគជ័យ​និង​ប្រសិទ្ធិភាព​។​

​ជាមួយគ្នានេះដែរ លោក​អភិបាល​ក៏​បាន​ធ្វើការ​ណែនាំ​ទៅ​ដល់​សិស្សានុសិស្ស​អោយ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ជា​ពិសេស​កុំ​នាំគ្នា​គេច​ពី​ម៉ោង​សិក្សា​រៀនសូត្រ ។ ធ្វើ​យ៉ាងណា​ដើម្បី​អនាគត​របស់​ខ្លួន ដើម្បី​គ្រួសារ និង​ដើម្បី​សង្គមជាតិ ។​