ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
លោក គង់ សំអឿន នាយក​វិទ្យាល័យ​រមាស​ហែក​បាន​ដឹកនាំ​លោកគ្រូ​អ្នកគ្រូ​ចូលរួម​ដាំ​ដើម​កូន​គគី​ចំនួន​១០០​ដើម​នៅ​ក្នុង​សួន​នៃ​បរិវេណ​សាលារៀន​
Tue,23 July 2024 (Time 05:29 PM)
ដោយ ៖ BNhotnews (ចំនួនអ្នកអាន: 55នាក់)

​ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​លោក គង់ សំអឿន នាយក​សាលា​វិទ្យាល័យ​រមាសហែក ស្ថិត​នៅក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បាន​ដឹកនាំ​លោកគ្រូ អ្នកគ្រូ ចូលរួម​ដាំ​ដើម​កូន​គគី​ចំនួន​១០០​ដើម នៅ​ក្នុង​សួន​នៃ​បរិវេណ​សាលារៀន​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ កន្លងមកនេះ​។​

​កន្លងមក​នេះ​ដែរ នៅក្នុង​អាណត្តិ​ដែល​លោក​នាយក​កំពុង​ដឹកនាំ​សព្វថ្ងៃនេះ​បាន​ខិតខំ​រៀបចំ​កែលំអ​ក្នុង​បរិវេណ​ទីធ្លា​សាលា​អោយ​កាន់តែ​ល្អប្រសើរ ក្នុងនោះ​បាន​ចាក់សាប​,​ក្រាល​ការ៉ូឡា រៀបចំ​បង់​អង្គុយ​កំសាន្ត ព្រមទាំង​បាន​កសាង​ក្លោងទ្វារ នឹង​ផ្ទាំង​ប៉ាណូ​សាលា​ជាដើម ។ ទាំងអស់នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង របស់​លោកនាយក​ក្នុង​ការពង្រឹង និង​ពង្រីក​លើ​វិស័យ​អប់រំ​អោយ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចំរើន​ទៅ​មុខជា​លំដាប់ ។​

​នៅ​ទី​បញ្ចប់​នេះ​ក្នុងនាម​ជា​បងប្អូន​សូម​និយាយ​លេងសើច​ជាមួយ​លោក​ប្អូន​នាយក​បន្តិច​ខុស​ត្រូវ​យ៉ាងណា​កុំ​ប្រកាន់​។ កន្លងមក​ជា​ច្រើន​ទសវត្ស​មកហើយ​ធ្លាប់តែ​ឮ​ល្បី​ឈ្មោះ​លោក គង់ សំអឿន ជា​តារា​ដើរ​តួកុន​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​។ តែ​មិន​នឹកស្មាន​ដល់​ក្នុង​សម័យ​ថ្មី​នេះ​ក៏​មាន​លេច​ឈ្មោះ​ល្បី លោក គង់ សំអឿន មួយទៀត​ជា​តារា នាយក​វិទ្យាល័យ​រមាសហែក​ដ៏​ស្រស់ស្អាត មាន​សិល្បៈ​ក្នុង​ការនិយាយស្តី​លេងសើច ចេះ​កំប្លុកកំប្លែង ធ្វើអោយ​មជ្ឍដ្ឋាន​មហាជន​ជាទូទៅ​មាន​កា​រចាប់អារ​ម្មណ៍ និង​មាន​ការ​កោត​ស​សើរ​ផងដែរ ។​